នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មានរៀបចំបើកកិច្ចប្រជុំស្ដីពី “ការរៀបចំផែនការលទ្ធកម្ម ប្រចាំឆ្នាំ២០២៧” របស់អង្គភាពលទ្ធកម្មក្រុង ស្រុក ខេត្ត និងក្រុមលទ្ធកម្មមន្ទីរជំនាញ ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមលោក លោកស្រីអភិបាលរងក្រុង ស្រុក តំណាងមន្ទីរជំនាញជុំវិញខេត្ត លោក លោកស្រីប្រធាន អនុប្រធានអង្គភាពលទ្ធកម្មក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមលទ្ធកម្មមន្ទីរជំនាញ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបចំនួន ៧០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការរៀបចំ ការកែតម្រូវ ការអនុម័ត ការអនុវត្តផែនការលទ្ធកម្ម និងការរៀបចំរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្ម ដើម្បីពង្រឹងកិច្ចដំណើរការនៃការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មឱ្យប្រព្រឹត្តទៅកាន់តែរលូន ប្រកបដោយតម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង ប្រសិទ្ធភាព ការសន្សំសំចៃ និងភាពទាន់ពេលឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ស្ថាប័នអនុវត្តលទ្ធកម្ម។